Thursday, October 4, 2012

Command Prompt មួយ​​ចំនួន

  Command Prompt មួយ​​ចំនួន​របស់​វីន​ដូ​ដែល​យើង​ទាំង​អស់​គ្នា​គួរ​តែ​ដឹង។  Command Prompt គឺ​ជា​ផ្ទាំង​មួយ ដែល​គេ​ប្រើ​ដើម្បី ប្រើ​ឃ្លា​បញ្ជា បញ្ជា​ទៅ​លើ​ប្រព័ន្ធ​ប្រត្តិ​បត្តិការ របស់​វីន​ដូ។ ទោះ​ជា​ឥឡូវ​ប្រព័ន្ធ​ប្រត្តិបត្តិ​ការ​របស់​វីន​ដូ​មាន Interface ក៏​ដោយ ក៏​យើង​នៅ​តែ​ប្រើ​វា​ក្នុង​ករណី​ចាំបាច់​ណា​មួយ​ដែរ។ Command របស់​វីនដូ​មាន​ជា​ច្រើន តែ​ពេល​នេះ​ពួក​យើង​សូម​បង្ហាញ Command មួយ​ចំនួន​ដែល​គួរ តែ​ដឹង និង មាន​ភាព​ងាយ​ស្រួល៖
របៀប​បើក Command Prompt


របៀប​ទី១
Start All Programs Accessories Command Prompt
របៀបទី២
RUN ( Window + R ) cmd
មុខងារ​របស់ Command Prompt ខ្លះ​ៗ
១- CD
CD : ប្រើ​សម្រាប់​ផ្តាស់​ប្តូរ Directory
ឧទាហរណ៍
- CD C:/ : ផ្តាស់​ប្តូរ​ទៅ Directory C:/ 
-
 CD / : ផ្តាស់​ប្តូរ Directory ទៅ​កាន់ Root ដំបូង​បំផុត ដូច​ជា ប្រសិន​បើ​យើង​កំពុង​ស្ថិតនៅ​ C:/wamp/www ហើយ​នៅ​ពេល​ដែល​យើង​ប្រើ CD / នោះ​វា​នឹង​ទៅ​កាន់ C:/  
-
 CD.. : ប្រើ​សម្រាប់​ប្តូរ​ទៅ Directory ទៅ​ខាង​ក្រោយ​បន្ទាប់ 
-
 CD directory1\directory2 : ប្រើ​សម្រាប់​ទៅ​កាន់ Directory ជាក់​លាក់​ណា​មួយ
២- DIR
DIR : ប្រើ​សម្រាប់​បង្ហាញ files directory ទាំង​អស់​នៅ​ក្នុង drive directory ដែល​យើង​កំពុង​ ស្ថិត​នៅ។ យើង​អាច​បន្ថែម​ព័ត៌​មាន​បន្ថែម​ដើម្បី​ធ្វើ​ការ​បង្ហាញ file ដូច​ខាង​ក្រោម​៖ 
DIR *.exe : ដើម្បី​បង្ហាញ file ណា​ដែល​មាន extension .exe 
DIR *.INF *.TXT : ដើម្បី​បង្ហាញ file ណា​ដែល​មាន extension .INF និង .TXT
៣- COPY source destination
Copy ជា command ដែល​មាន​នាទី​សម្រាប់ copy ឯកសារ ដែលsource ជា file ដែល​យើង​ចង់ copyនិង destination ជា កន្លែង​ដែល​យើង​ចង់ Past
ឧទាហរណ៍
copy *.txt d:  Copy file ទាំង​ឡាយ​ណា​ដែល​មាន extension .txt នៅក្នុង directory ដែល​​យើង​កំពុង​ស្ថិត​នៅ ទៅ drive D
copy test.txt d:  Copy test.txt ទៅ drive D
សំគាល់: ចំពោះ​ឈ្មោះ​ file មាន​ដក​ឃ្លា ដូច​នេះ​យើង​ត្រូវ​ប្រើ​សញ្ញា Double quote (“ “)
៤- DEL path/file_name
del ជា command ប្រើ​សម្រាប់​លុប​ឯកសារ។
ឧទាហរណ៍
del test.txt  លុប file test.txt ដែល​ស្ថិត​នៅ​ក្នុង directory កំពុង​ស្ថិត​នៅ។
del c:\windows\temp\*.*  លុប file ទាំង​អស់​ដែល​នៅ​ក្នុង directory temp
៥- MOVE
Move ជា command ប្រើ​សម្រាប់​ផ្តាស់​ប្តូរ​ទីតាំង​នៃ ឯកសារ។
ឧទាហរណ៍
move c:\windows\temp c:\temp  ផ្ទាស់​ប្តូរ​ទីតាំង​ឯកសារ​ដែល​ស្ថិត​នៅ​ក្នុង directory temp ដែល​ស្ថិត​នៅ​ក្នុង directory windows មក​ដាក់​នៅ​ក្នុង directory temp នៅ​ក្នុង drive c ផ្ទាល់។
៦- Format
Format គឺ​ជា command ដែល​មាន​នាទី​សម្រាប់ format ទិន្នន័យ។
ឧទាហរណ៍
format f:  មាន​ន័យ​ថា format drive f
៧. EDIT
Edit គឺជា command សម្រាប់​បើក និង ធ្វើ​ការ​កែ​ប្រែទិន្នន័យ​របស់ file នៅក្នុង DosEditor
ឧទាហរណ៍
edit test.txt  ចូល​ទៅ​បើក file test.txt ដើម្បី​ធ្វើ​ការ​កែ​ប្រែ។
៨. CLS
cls គឺជា command ដែល​មាន​នាទី​សម្រាប់​សំអាត​ផ្ទៃ Screen ឲ្យ​ស្អាត។
សំគាល់: Command ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​មាន​លក្ខណៈ​បន្តិច​បន្តួច​នោះ​ទេ វា​នៅ​មាន​លក្ខណៈ​ជា ច្រើន​ទៀត ហើយ​ក៏​នៅ​មាន command ជា​ច្រើន​ទៀត​ផង​ដែរ​។

ចែករំលែកអត្ថបទនេះទៅកាន់មិត្តភក្តិអ្នកតាមរយៈ

Share to  Facebook Share to Twitter Share to Google+ Share to  Stumble Upon Share to  Evernote Share to Blogger Share to Email Share to Yahoo  Messenger More...

No comments:

Post a Comment